ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំត្រួតពិនិត្យពាក់កណ្តាលឆ្នាំ២០២៣ ការអនុវត្តកិច្ចព្រមព្រៀងសមិទ្ធកម្មរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត តាមប្រព័ន្ធ Video Conference (ZOOM)
អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែកក្កដា ឆ្នាំ ២០២៣

ប៉ៃលិន៖ នារសៀលថ្ងៃព្រហស្បតិ៍ ១១ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣
លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន, លោក លោកស្រីអនុប្រធានមន្ទីរ និងមន្រ្តីជំនាញ ការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានចូលរួម កិច្ចប្រជុំត្រួតពិនិត្យពាក់កណ្តាលឆ្នាំ២០២៣ ការអនុវត្តកិច្ចព្រមព្រៀងសមិទ្ធកម្មរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃ អ.គ.ហ. និងមន្ត្រីជំនាញជាន់ខ្ពស់, មន្ត្រីជំនាញ នៃ អ.គ.ហ. តាមប្រព័ន្ធ Video Conference (ZOOM)

ព័ត៌មានទាក់ទង